ស្រាជាសង្សាប្តីខ្ញុំ ការពិតចឹងសោះ…………………..
កាលពីព្រេងនាយមានស្ត្រីម្នាក់ដែលមានប្តីនិងមានកូនពីរនាក់(ប្រុសមួយ អាយុ ៧ឆ្នាំនិងស្រីមួយអាយុ ៤ឆ្នាំ)៕ គាត់ជាស្រ្តីមេផ្ទះ និងលក់អីវ៉ាន់ចាបហួយនៅផ្ទះ ចំណែកឯប្តីគាត់ជាអ្នកធ្វើការងារឯកជនមួយនៅក្រុងភ្នំពេញ។ ជារៀងរាល់ថ្ងៃប្តីរបស់គាត់តែងតែមកដល់ផ្ទះពេលយប់ហើយធុំក្លិនស្រាទៀត តែគាត់ក៍មិនដែលបានសួរនាំច្រើនទេពីព្រោះខ្លាចកូនៗភ្ញាក់ពីគេង មានតែរៀបខោអាវអោយប្តីមុជទឹកហើយរៀបចំបាយជូនប្តីពិសា។
នៅយប់មួយគាត់អង្គុយចាំប្តីដូចរាល់ដង តែយប់នេះយូរជាងរាល់ដង កំពុងតែអង្គុយគិតម្នាក់ឯងស្រាប់តែប្តីរបស់គាត់មកដល់។គាត់ក៍ទៅទទួលប្តីហើយរៀបខោអាវអោយប្តីមុជទឹកហើយរៀបចំបាយជូនប្តីពិសាដូចរាល់ដង។ ដោយសារយប់នេះប្តីរបស់គាត់ក្រមកផ្ទះ គាត់ក៍សួរទៅកាន់ប្តី ដែលមានការសន្ទនាដូចខាងក្រោម៖
ប្រពន្ធ: បង! មិចយប់នេះបងឯងមកយប់ម្លិះ?
ប្តី: អូ! មិត្តភក្រ្តរួមការងារជាមួយគ្នាហៅទៅញាំអីជុំគ្នា ហើយក៍ផឹកតិចតួចទៅ ចឹងហើយបានយូរអូន។
ប្រពន្ធ: ចុះរាល់ដងបងនៅធ្វើអីមិចក៍ម៉ោងប្រាំពីប្រាំបីយប់បានមកដល់ផ្ទះ?
ប្តី: អូ! នឹងបងជូបមិត្តចាស់ អូនក៍ដឹងថាបងមានមិត្តច្រើន ពេលខ្លះបងមានភ្ញៀវត្រូវជួបគ្នាហើយផឹកស៊ីតិចតួច។ តែអូនកុំភ័យបងមិនមានស្រីទេ តែបើស្រាបងផឹក។
ប្រពន្ធ: អូនដឹងចិត្តបងដែល ថាបងមិនមានស្រីទេ មានតែផឹកស្រានឹងហើយ។ តែអូនបារម្មណ៍ពីសុខភាពបងឯង ហើយនិងការធ្វើដំណើរត្រឡប់មកផ្ទះវិញ ព្រោះអូននិងកូនៗរង់ចាំបងនៅផ្ទះ។ អូនមិនដែលហាមមិនអោយបងផឹកស្រាទេ តែផឹកអោយមានពេលវេលាផង។ អូនដឹងថាចេះផឹកតាំងពីកម្លោះម្លិះ។ ចឹងអូនសុំសួរបងមួយ ពេលណាបងអាចឈប់ផឹកស្រាបាន?
ប្តី: អូន! បើថាកាត់បន្ថយការផឹកស្រា ផឹកអោយដឹងពេលវេលាបងនឹងព្យាយាម តែបើអោយបងឈប់តែម្តងបងធ្វើមិនបានទេ។
ប្រពន្ធ: ហេតុអីក៍ឈប់ផឹកស្រាមិនបាន?
ប្តី: ព្រោះស្រាជាសង្សាស្របច្បាប់របស់បង ពេលបងធុញធប់ អស្សុក មានវាជាអ្នកកំដរបង បងមិនហ៊ានរំខានអូនទេព្រោះអូនហត់រាល់ថ្ងៃហើយ ។
ប្រពន្ធ: ចុះអូនជាអីនឹងបង?
ប្តី: អូន! អូនជាប្រពន្ធស្របច្បាប់របស់បង។
ប្រពន្ធ: ចុះកាលអូនជាសង្សារបស់បង ស្រាជាអីនឹងបង?
ប្តី: ស្រាជាគឺជាសង្សាលួចលាក់របស់បង ព្រោះកាលបងនៅកម្លោះបងមិនដែលផឹកស្រានៅមុខអូនឯងទេ មានតែលួចផឹកពេលអូនឯងមិននៅក្បែរបង។
ប្រពន្ធ:អូ..! ចឹងសោះ អូនទើបតែដឹង ការពិត ”ស្រាជាសង្សាបងឯង” ចឹងតើបានជាមកដល់ផ្ទះយប់ៗរាល់ថ្ងៃព្រោះតែទៅលួចជួបសង្សាសោះ។ អីយ៉ា..! បង៑ឯង។ ចឹងអូនលែងចាំបងឯង លែងរៀបចំបាយទឹកទុកអោយបងឯងហើយព្រោះបងឯងញាំអីឆ្អែតជាមួយសង្សារួចហើយ។
ប្តី: អីយ៉ា…! ប្រពន្ធបងខឹងហើយ។ បងនិយាយលែងទេ បងនឹងព្យាយាមកាត់បន្ថយការផឹកស្រា។ តោះ! បងញាំបាយឆ្អែតហើយ រៀបចំចានហើយចូលគេងណាប្រពន្ធសម្លាញ់ យល់ព្រម?
ប្រពន្ធ: ចាស! យល់ព្រម យ៉ាប់ណាស់បងឯង ចឹងអូនសប្បាយចិត្តបន្តិច តោះទុកដាក់ចានហើយចូលគេងយប់ជ្រៅហើយ។
ប្តី: បាទប្រពន្ធសម្លាញ់។
ចាប់ពីពេលនោះមកប្តីរបស់គាត់ក៍កាត់បន្ថយការផឹកស្រា ហើយគាត់ផឹកតែពេលជូបជុំគ្រួសារ និងមិត្តភក្រ្តពេលមានកម្មវិធីធំៗ។ ហើយប្តីរបស់គាត់ពេលចេញពីធ្វើការ ក៍ចេះមកជួយប្រពន្ធរៀបចំបិទទួប និងរៀបចំបាយទឹកជូនកូនៗនិងប្រពន្ធរបស់គាត់។
តាំងពីពេលនោះមកគ្រូសាររបស់គាត់មានសេចក្តីសុខរហូត។ កូនៗរបស់គាត់ក៍បានរៀនចប់មានការងារធ្វើរៀងៗខ្លួននិងងាកមកជួយពូកគាត់វិញ ហើយកូនៗរបស់គាត់ក៏មានប្តីប្រពន្ធរៀងៗខ្លួននិងមានសេចក្តីសុខរហូតទៅ។
……………………………………………………………………………………ចប់ដោយបរិបូរណ័………………………………………………………….………………
ខ្ញុំសូមអភ័យទោសប្រសិនបើខ្ញុំប្រើពាក្យមួយចំនួនមិនសមរម្យនិងសុំទោសរាល់កំហុសឆ្គងទាំងឡាយណាដែលមាននៅក្នុងសាច់រឿងនេះ៕
ចំណាំ: សាច់រឿងនេះជាប្រភេទរឿងនិទានប្រឌិត។
Hits: 190