នោះលេងមែនទែនហើយតើ ! លោក នេត សាវឿន ព្រមានចាប់នគរបាលចរាចរណ៍ពួនស្ទាក់ផាកខុសច្បាប់បញ្ជូនទៅតុលាការ
អគ្គស្នងការនគរបាលជាតិព្រមានថា ចាប់ពីពេលនេះទៅ លោកនឹងចាប់បញ្ជូននគរបាលដែលបានប្រព្រឹត្តអំពើពុករលួយនិងនគរបាលដាក់កុងត្រួលពួនស្ទាក់ផាកពលរដ្ឋយកលុយខុសច្បាប់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តនីតិវិធីស្រាវជ្រាវរកភស្តុតាងបន្ថែម រួចឲ្យតុលាការកាត់ទោសទៅតាមច្បាប់។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានន្តរសក្តិជូននាយនគរបាលថ្នាក់ឧត្តមសេនីយនៅតាមនាយកដ្ឋាននិងស្នងការនគរបាលតាមខេត្តមួយចំនួននាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ លោក នេត សាវឿត កន្លងទៅ ប្រធាននាយករដ្ឋានមួយចំនួនបានកាត់ប្រាក់របបពីមន្ត្រីថ្នាក់ក្រោមដូចជា កាត់របបប្រេងសាំង របបប្រាក់បេសកកម្ម និងប្រាក់របបនានាទៀត។ លោកក៏បានព្រមានដល់នគរបាលចរាចរណ៍ដែលដាក់កុងត្រូលស្ទាក់ផាកពិន័យយកប្រាក់ពីពលរដ្ឋខុសច្បាប់ផងដែរ។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។ គេហទំព័រនោះសរសេថា៖ … អានបន្ថែមនោះលេងមែនទែនហើយតើ ! លោក នេត សាវឿន ព្រមានចាប់នគរបាលចរាចរណ៍ពួនស្ទាក់ផាកខុសច្បាប់បញ្ជូនទៅតុលាការ