ប៉ុន្មានចំណុចនេះដែលគួរតែប្រុងប្រយ័ត្នកំឡុងពេលចូលឆ្នាំចិន

Posted on

១. ការដុតធូបនិងទៀន: សូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះការដុតធូបនិងទៀនព្រោះផ្សែងធូបនិងភ្លើងទៀនអាចបង្កអោយមានគ្រោះថ្នាក់ដូចជា ភ្លើងឆេះផ្ទះ បង្កអគ្គិភ័យដល់អ្នកនិងអ្នកជិតខាង និងបណ្តាលអោយមានបញ្ហាផ្សេងៗទៀតប្រសិនបើបងប្អូនមិនបានរៀបចំកន្លែងដុតធូបនិងទៀនអោយឆ្ងាយពីកន្លែងដែលងាយឆាបឆេះ និយាយរួមទៅសូមបងប្អូនរៀបចំកន្លែងសម្រាប់ដុតធូបនិងទៀនអោយបានស្អាតបាតនិងមានសុវត្ថិភាពជាទីបំផុត។

 

២.ការដុតផាវ: ការដុតផាវក៏អាចបង្កគ្រោះថ្នាក់ផងដែរ ប្រសិនបើបងប្អូនមិនបានប្រុងប្រយ័ត្ន។ វាអាចបង្កគ្រោះថ្នាក់ដូចជា : រលាកខ្លួនប្រាណរបស់អ្នក អាចប៉ះពាល់ទៅដល់អ្នកដទៃ ហើយវាក៏អាចបណ្តាលអោយឆេះផ្ទះផងដែរព្រោះតែកម្ទិចរបស់ផាវ។

 

៣. ការសេពគ្រឿងស្រវឹងហើយបើកបរ: គ្រោះថ្នាក់ចរាចរណ៏គឺជាគ្រោះថ្នាក់ដ៏សាហាវមួយ។ ដូច្នេះប្រសិនបើអ្នកស្រវឹងហើយសូមកុំបើកបរ។

Hits: 9

Leave a Reply