ហេតុអ្វីបានជានាងចេះតែគេចមុខពីខ្ញុំ

ហេតុអ្វីបានជានាងចេះតែគេចមុខពីខ្ញុំ

ប្រភេទរឿងនេះជាប្រភេទរឿងនិទានប្រឌិតដែលធ្វើការអប់រំទៅលើផ្លូវចិត្ត ការចេះអោយតម្លៃអោយគ្នាទៅវិញទៅមកនិងអប់រំមិនអោយមនុស្សរើសអើងគ្នា។ ចឹងចង់ដឹងថាសាច់រឿងមានន័យយ៉ាងណា​ សូមធ្វើការអានទាំងអស់គ្នា៖

កាលពីព្រេងនាយ មានបុរសម្នាក់រស់ ឈ្នោះចិន មានអាយុ ២៨ឆ្នាំ នៅក្នុងភូមិមួយនៅជនបទឆ្ងាយពីទីក្រុងភ្នំពេញ។ កាលពី២០ឆ្នាំមុនគ្រួសាររបស់គាត់មានសមាជិកប្រាំពីរនាក់រួមបញ្ចូលទាំងឪពុកម្តាយគាត់ ប្អូនស្រីពីរនាក់និងប្អូនប្រុសបីនាក់ ហើយគាត់ជាកូនច្បងនៅក្នុងគ្រួសារ។ គាត់រៀនបានត្រឹមថ្នាក់ទីប្រាំបួនហើយក៏បានឈប់ដោយសារស្ថានភាពគ្រួសាររបស់គាត់មានការលំបាក ឪពុកម្តាយក៏រៀងចាស់ៗ ប្អូនៗក៏ក្មេងហើយកំពុងនៅរៀន។ ដោយសារស្ថានភាពគ្រួសារលំបាកបែបនេះគាត់ក៏បានសម្រេចចិត្តឈប់រៀន ហើយសុំឪពុកម្តាយទៅធ្វើការនៅប្រទេសថៃជាកម្មករសំណង់ ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ ទោះបីដឹងថាធ្វើការស្រុកគេលំបាកយ៉ាងណាក៏ដោយ។ គាត់បានធ្វើការនៅប្រទេសថៃអស់រយៈពេលជិត ១៣ឆ្នាំ ហើយក៏បានត្រលប់មកស្រុកខ្មែរវិញពីព្រោះក្រុមគ្រួសារបានប្រសើរនិងសល់លុយកាក់គ្រប់គ្រាន់។ ចំណែកឯប្អូនៗរបស់គាត់ក៏បានបញ្ចប់ការសិក្សារៀងៗខ្លួននិងមានការងារធ្វើគ្រប់ៗគ្នា។ ចំណែកគាត់បានបើកតួបសម្រាប់ជួសជុលកង់និងម៉ូតូដែលមានការជ្រុំជ្រែងពីប្អូនៗរបស់គាត់។

នៅថ្ងៃមួយគាត់កំពុងតែប៉ះកង់អោយក្មេងស្រីម្នាក់ ស្រាប់តែលឺសម្លេងហៅ “ស្រីពៅៗ ពេលប៉ះកង់រួចឆាប់ទៅផ្ទះព្រោះទៅទិញអីនៅផ្សារជាមូយបង” គាត់ក៏ងាកទៅមើលស្រ្តីនោះ​ ស្រាប់តែឃើញនារីមានមាឌដំបង សក់ស្រឡូនខ្មៅវែង សម្បុរស ចិញ្ចឹមខ្មៅ ភ្នែកទូចក្រឡង់គួរអោយស្រឡាញ់ តែគាត់មិនអាចមើលឃើញមុខរបស់នាងបានទេ ពីព្រោះនាងបិទមុខជិតឃើញតែភ្នែកនិងចិញ្ចឹម ហើយនាងក៏ដើរ៊ទៅមុខបាត់។ខ្ញុំក៏សួរទៅកាន់ប្អូនស្រីថា៖

ចិន៖ តើស្រ្តីនោះជាននរណា?

ក្មេងស្រីៈ អូ! គាត់ជាបងស្រីរបស់ខ្ញុំ ឈ្មោះណារី។

ចិនៈ អូ! ណារីកូន ពូហ៊ីម មីងចានឹងមែន? ហើយអូនឯងជាកូនគាត់ដែរមែន?

ក្មេងស្រីៈ ចាសពូ!

ចិនៈ អូ…!ពូស្មានមិនដល់ថាណារីធំលឿនចឹងសោះ កាលពូអាយុ១៤ឆ្នាំនាងទើបតែអាយុ២ឆ្នាំសោះ

ក្មេងស្រីៈ ពូធ្លាប់ស្គាល់បងស្រីខ្ញុំដែរ?

ចិនៈ មិចមិនស្គាល់ កាលនាងនៅតូច ពូហៅតែអារីៗ។ អូ! ពូប៉ះកង់រួចរាល់ហើយ​អស់៥០០រៀល។

ក្មេងស្រីៈ ចាស អរគុណពូ! ចឹងញមទៅសិនហើយលោកពូ។

ចិនៈ បាទ! អញ្ជើងចុះក្មួយ សុខសប្បាយ។

បន្ទាប់ពីថ្ងៃនោះមក ចិនក៏បានជួបណារីជារៀងរាលើថ្ងៃ តែណារីនៅតែបិទមុខដដែល៕ចិនក៏បានសួរទៅកាន់ឪពុកម្តាយថា៖

ចិនៈ ពុកម៉ែ មិចណារីចេះបិទមុខចឹង?

ម៉ែៈ ទេម៉ែក៏មិនដឹងដែល តែទើបតែមួយរយៈនឹងទេកូន

ពុកៈ មិចកូនឯងចាប់អារម្មណ៏ណារីមែន?

ចិនៈ បាទពុក តែខ្លាចតែនាងមិនចាប់អារម្មណ៏ញម។

ពុកៈ មិនអីទេកូន ចាំពុកម៉ែទៅសួរពូហ៊ីមអែងអោយ ព្រោះកូនឯងក៏ចាស់ហើយដែល ល្មមរកប្រពន្ធកូនទៅ។

ចិនៈ ដឹងអីទេពុក មិនដឹងណារីយកញមអត់ផង។

ម៉ែៈ អឺចាំម៉ែហើយនិងពុកឯងទៅសួរអោយ។

ចិនៈ បាទពុកម៉ែ!

ស្អែកឡើង ពុកម៉ែរបស់ចិនក៏ទៅសួរពុកម៉ែណារី។ ពុកម៉ែណារីមិនបានប្រកែទេ តែគាត់ចាំសួរកូនស្រីគាត់សិន។​ យប់ឡើងពុកម៉ែណារីក៏បានសួរកូនគាត់ តែណារីថាសុំគិតមើលសិនពីព្រោះមុខរបស់កូនមិនស្អាត មិនដឹងពូចិនទទួលយកបានអត់។

ខានស្អែកឡើង ចិនក៏បានជួបណារី តែណារីក៏បានដើរគេច។ ចិនក៏កាត់មុខហលយសួរថា៖

ចិនៈ ហេតុអីមិនព្រមយកគាត់ធ្វើជាប្តី?

ណារីៈ ព្រោះពូមុនទាន់បានឃើញមុខញមពិតទេ បើពូឃើញពូពិតជាលែងស្រឡាញ់ញមទៀតហើយ។

ចិនៈ ហេតុអី? ទោះមុខមិនស្អាតក៏ដោយ អោយតែមានចិត្តស្រឡាញ់គ្នា ចេះជួយគ្នា ចេះយោគយល់គ្នា ក៏អាចសាងគ្រួសារអោយមានសេចក្តីសុខបានដែលចាំបាច់តែសម្រស់។

ណារីៈ ចឹងប្រាកដហើយ អោយតែមុខញមមានបញ្ហាអីក៏ពូមិនសើចមិនខ្ពើមញមដែរត្រូវអត់?

ចិនៈ បាទ! ពិតប្រាកដណាស់ ញមស្រឡាញ់លើចរិក អាកប្បកិរិយា មស្រស់ជារឿងផ្សេង។

ណារីៈ ចឹងពូមើលមុខញមទៅចឹង។

ចិនៈ ស្លាប់ហើយ គ្រាន់តែមុខកើតមុខសោះចាំបាច់អីបិទមុខ

ហើយមិនព្រមយកញមធ្វើប្តី

ណារីៈ (សើចអៀន) ចឹងអោយចាស់ៗនិយាយគ្នាទៅ ញមព្រម។

ចិនៈ បាទ!

មួយខែកន្លងទៅ ចិននិងណារីក៏បានរៀបការ ហើយចិនក៏បានទិញផលិតផលបំបាត់មុន មុខណារីក៏ស្អាត ពួកគេទាំងពីរក៏មានសុភមង្គលជាមួយគ្នារហូតទៅ។

………………………ចប់ដោយបរិបូរណ័…………………….

ខ្ញុំសូមអភ័យទោសប្រសិនបើខ្ញុំប្រើពាក្យមួយចំនួនមិនសមរម្យនិងសុំទោសរាល់កំហុសឆ្គងទាំងឡាយណាដែលមាននៅក្នុងសាច់រឿងនេះ៕

ចំណាំ: សាច់រឿងនេះជាប្រភេទរឿងនិទានប្រឌិត។

Hits: 237

Leave a Reply