Mignolet ទម្លាយ​ពាក្យ​ក្នុង​ចិត្ត ក្រោយ​ត្រូវបានទម្លាក់​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី ២ នៅ Liverpool

អ្នក​ចាំ​ទី​ក្លឹប​ហង្ស​ក្រហម Simon Mignolet ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​មួយ​ចំនួន ក្រោយ​អ្នក​ចាត់​ការ​ Jurgen Klopp កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​ថា Loris Karius ជា​អ្នក​ដៃ​ទី​មួយ​របស់​ក្លឹប។

កីឡាករ​បែលហ្សិក​រូប​នេះ បាន​និយាយ​ថា៖​ បន្ទាប់​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​រដូវ​កាល​នេះ ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់​ពី​តួនាទី​របស់​ខ្ញុំ​នៅ​ក្លឹប។ Klopp បាន​និយាយ​ជាមួយ​ខ្ញុំ​ដោយ​ត្រង់​ទាក់ទង​នឹង​ស្ថានភាព​ហ្នឹង (រឿង​អ្នក​ចាំ​ទី​ដៃ​ទី​មួយ)។ ពិត​ណាស់ ខ្ញុំ​មិន​សូវ​សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​គាត់​ទេ តែ​ខ្ញុំ​ត្រូវ​តែ​គោរព​ ព្រោះ​គាត់​ជា​អ្នក​ចាត់​ការ។

Mignolet បាន​បន្ត៖ “ខ្ញុំ​តែង​តែ​ស្ងៀមស្ងាត់​នឹង​បញ្ហា​ហ្នឹង! ទោះ​ជា​យ៉ាង​ណា ខ្ញុំ​ក៏​ត្រូវ​គិត​ពី​អនាគត​ខ្ញុំ​ដែរ។ ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​ហាត់​ថែម ព្រោះ​ខ្ញុំ​ជិត​ឈាន​ចូល​វ័យ ៣០​ឆ្នាំ​ហើយ។ ណា​មួយ World Cup នឹង​មក​ដល់​នៅ​ខែ​ក្ដៅ​នេះ​ហើយដែរ។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ខ្ញុំ។ ស្ថានភាព​នៅ​ជា​អ្នក​ចាំ​ទី បម្រុង​បែប​នេះ មិន​អាច​បន្ត​យូរ​ទៀត​បាន​ទេ ចំពោះ​ខ្ញុំ”។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ឈ្នះ Manchester City ក្នុង​លទ្ធផល ៤ ទល់​នឹង ៣ កាល​ពីថ្ងៃអាទិត្យ លោក Klopp បាន​ប្រកាស​យ៉ាង​ច្បាស់​ថា នឹង​មិន​មាន​ការ​ដូរ​អ្នក​ចាំ​ទី​ទៀត​ទេ ហើយ Karius នឹង​បន្ត​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​ក្លឹប Liverpool ៕

Hits: 8

Leave a Reply