ទំនាយប្រចាំឆ្នាំច ទេវតាសោយសាច់ទ្រាយ (ពពួកសត្វម្រឹក) តើទំនាយប្រចាំឆ្នាំច នេះមានអ្វីខ្លះទៅ?

ទំនាយប្រចាំឆ្នាំច សំរឺទ្ធិស័កព.ស ២៥៦២ គ.ស ២០១៨ សម្រាប់មហាសង្ក្រាន ឆ្នាំច សំរឺទ្ធិស័កព.ស ២៥៦២
ត្រូវនឺងគ.សឆ្នាំ ២០១៨ គឺមានទំនាយប្រចាំឆ្នាំសំខាន់ៗជាច្រើនដែលបងប្អូនគួរយល់ដឹងទំនាយប្រចាំឆ្នាំសំខាន់ៗមានដូចជា៖

១. កេណ្ឌព្រះអាទិត្យ ឆ្នាំនេះខ្យល់ទៅទំនាយថាបន្ទាប់ពីថ្ងៃមហាសង្ក្រានទៅ៧ថ្ងៃនឹងមានភ្លើងឆេះក្នុងស្រុកអ្នកតូចធ្វើទោសអ្នកធំ នាឆ្នាំនេះនឹងមានកើតឧត្យាទកក្រើកផ្ទៃ ក្រោមនាស្រុកនាមកណ្ដុរ និងពពែ ស្រុកនាមកណ្ដុរ នឹងកើតមានសឹក រាស្ត្រនឹងធ្វើទោសមន្ត្រី សមៈជីព្រាហ្មណ៍ នឹងក្តៅក្រហាយ។

២. ទំនាយការធ្វើស្រែមានសេសបី ទំនាយថាស្រែដីទំនាប និងស្រែដីទួលគ្រប់កន្លែងបានផលល្អដូចគ្នាទាំងពីរយ៉ាង។

៣​ ទំនាយទឹកទន្លេរ ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់៤ (បួន) ទំនាយថាទឹកទន្លេ បឹងបួរតូចណាស់តូចជាងឆ្នាំទាំងពួង។

៤ កេណ្ឌព្រះពិរុណសាស្ត្រ ឆ្នាំនេះ ភពពុធជាអធិបតី ដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្តេចនាគ ហើយបាននាគ៧ បង្ហូរទឹកភ្លៀង ចំនួន៦០០មេ ដែលចែកចេញជា៖

ចក្រវាឡ ចំនួន២៤០មេ

ព្រៃហេមពាន្ត ១៨០មេ

មហាសមុទ្រ ១២០មេ

និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន ៦០មេ បណ្តាលឲ្យមានទឹកនៅដើមឆ្នាំល្អ កណ្តាលឆ្នាំល្អ និងចុងឆ្នាំមានភ្លៀងច្រើន។

ប្រភព៖  Koh Santepheap TV

 

Hits: 465

Leave a Reply