ហេតុអ្វីបានជានាងចេះតែគេចមុខពីខ្ញុំ

ហេតុអ្វីបានជានាងចេះតែគេចមុខពីខ្ញុំ ប្រភេទរឿងនេះជាប្រភេទរឿងនិទានប្រឌិតដែលធ្វើការអប់រំទៅលើផ្លូវចិត្ត ការចេះអោយតម្លៃអោយគ្នាទៅវិញទៅមកនិងអប់រំមិនអោយមនុស្សរើសអើងគ្នា។ ចឹងចង់ដឹងថាសាច់រឿងមានន័យយ៉ាងណា​ សូមធ្វើការអានទាំងអស់គ្នា៖ កាលពីព្រេងនាយ មានបុរសម្នាក់រស់ ឈ្នោះចិន មានអាយុ ២៨ឆ្នាំ នៅក្នុងភូមិមួយនៅជនបទឆ្ងាយពីទីក្រុងភ្នំពេញ។ កាលពី២០ឆ្នាំមុនគ្រួសាររបស់គាត់មានសមាជិកប្រាំពីរនាក់រួមបញ្ចូលទាំងឪពុកម្តាយគាត់ ប្អូនស្រីពីរនាក់និងប្អូនប្រុសបីនាក់ ហើយគាត់ជាកូនច្បងនៅក្នុងគ្រួសារ។ គាត់រៀនបានត្រឹមថ្នាក់ទីប្រាំបួនហើយក៏បានឈប់ដោយសារស្ថានភាពគ្រួសាររបស់គាត់មានការលំបាក ឪពុកម្តាយក៏រៀងចាស់ៗ ប្អូនៗក៏ក្មេងហើយកំពុងនៅរៀន។ ដោយសារស្ថានភាពគ្រួសារលំបាកបែបនេះគាត់ក៏បានសម្រេចចិត្តឈប់រៀន ហើយសុំឪពុកម្តាយទៅធ្វើការនៅប្រទេសថៃជាកម្មករសំណង់ ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ … អានបន្ថែមហេតុអ្វីបានជានាងចេះតែគេចមុខពីខ្ញុំ

ស្រាជាសង្សាប្តីខ្ញុំ ការពិតចឹងសោះ…………………..

ស្រាជាសង្សាប្តីខ្ញុំ ការពិតចឹងសោះ…………………..               កាលពីព្រេងនាយមានស្ត្រីម្នាក់ដែលមានប្តីនិងមានកូនពីរនាក់(ប្រុសមួយ អាយុ ៧ឆ្នាំនិងស្រីមួយអាយុ ៤ឆ្នាំ)៕ គាត់ជាស្រ្តីមេផ្ទះ និងលក់អីវ៉ាន់ចាបហួយនៅផ្ទះ ចំណែកឯប្តីគាត់ជាអ្នកធ្វើការងារឯកជនមួយនៅក្រុងភ្នំពេញ។ ជារៀងរាល់ថ្ងៃប្តីរបស់គាត់តែងតែមកដល់ផ្ទះពេលយប់ហើយធុំក្លិនស្រាទៀត តែគាត់ក៍មិនដែលបានសួរនាំច្រើនទេពីព្រោះខ្លាចកូនៗភ្ញាក់ពីគេង មានតែរៀបខោអាវអោយប្តីមុជទឹកហើយរៀបចំបាយជូនប្តីពិសា។ នៅយប់មួយគាត់អង្គុយចាំប្តីដូចរាល់ដង តែយប់នេះយូរជាងរាល់ដង កំពុងតែអង្គុយគិតម្នាក់ឯងស្រាប់តែប្តីរបស់គាត់មកដល់។គាត់ក៍ទៅទទួលប្តីហើយរៀបខោអាវអោយប្តីមុជទឹកហើយរៀបចំបាយជូនប្តីពិសាដូចរាល់ដង។ ដោយសារយប់នេះប្តីរបស់គាត់ក្រមកផ្ទះ គាត់ក៍សួរទៅកាន់ប្តី ដែលមានការសន្ទនាដូចខាងក្រោម៖ … អានបន្ថែមស្រាជាសង្សាប្តីខ្ញុំ ការពិតចឹងសោះ…………………..