បុរសម្នាក់បង្ហាញទង្វើមួយធ្វើឲ្យឪពុកហូរទឹកភ្នែក អានហើយរំជួលចិត្ត

Posted on

បុរស​វ័យ​ក្មេង​​ឈ្មោះ Han ដែល​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Tumblr ម្នាក់​ក្នុង​ប្រទេស​ចិន បាន​បង្ហាញ​រឿង​រ៉ាវ​មួយ​ដែល​ខ្លួន​បាន​ធ្វើ​ឲ្យ​ឪពុក​ស្រក់​ទឹក​ភ្នែក ហើយ​រឿង​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ផង​ដេរ។

Han បាន​សរសេរ​ថា “ខ្ញុំ​បាន​សួរ​ប៉ា​របស់​ខ្ញុំ ថា​តើ​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ឲ្យ​គាត់ យំ​នៅ​ចំពោះមុខ​ខ្ញុំ​ឬទេ ដោយ​សារ​តែ​ខ្ញុំ​មិន​ចាំ​ថា ធ្លាប់​ឃើញ​គាត់​យំ​ឡើយ។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា ធ្លាប់​ម្ដង។”

“គាត់​បាន​ប្រាប់​ខ្ញុំ​ថា កាលពី​ខ្ញុំ​មាន​អាយុ ៣​ឆ្នាំ គាត់​បាន​ដាក់​ប៊ិច, លុយ និង របស់​លេង នៅ​ពី​មុខ​ខ្ញុំ ព្រោះ​គាត់​ចង់​ដឹង​ថា ខ្ញុំ​នឹង​រើស​យក​មួយ​ណា”។

Han ជឿជាក់​ថា ការ​ធ្វើ​បែប​នេះ​គឺ​​ជា​​អ្វី​​ដែល​​ជនជាតិ​ចិន​ជា​ច្រើន​ចូលចិត្ត​ធ្វើ ដើម្បី​ចង់​ដឹង​ថា​តើ​កូនៗ​របស់ពួក​គេ នឹង​ឲ្យ​តម្លៃ​លើ​របស់​អ្វី​បំផុត នៅ​ពេល​ពួកគេ​ធំ​ឡើង។

Han បន្ត​ថា “មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​បាន​សម្លឹង​មើល​របស់​ទាំង​នោះ ដោយ​មិន​ហ៊ាន​កម្រើក​។ ចំណែក​ឯ​ប៉ា​របស់​ខ្ញុំ បាន​មើល​មក​ខ្ញុំ​ និង​រង់​ចាំ​ដោយ​អត់​ធ្មត់​បំផុត”។

“ប៉ា​របស់​ខ្ញុំ​បន្ត​ថា ក្រោយ​មក​ខ្ញុំ​ក៏​បាន​រុញ​របស់​ទាំង​នោះ​ចេញ ហើយ​វារ​ទៅ​អោប​គាត់។ គាត់​មិន​នឹក​ស្មាន​​ថា ខ្ញុំ​នឹង​ធ្វើ​បែប​នេះ​ទេ ហើយ​វា​គឺ​ជា​លើក​ទី​មួយ​ ដែល​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​ស្រក់​ទឹក​ភ្នែក។” Han បាននិយាយ។

រឿង​ដ៏​រំភើប​នេះ ត្រូវ​បាន​ទទួល​ការ​បញ្ចេញ​មតិ​ច្រើន​ជាង ៦៧០ ០០០ ដង នៅ​លើ​បណ្តាញសង្គម និង​បាន​បំផុស​គំនិត​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​ ឲ្យ​ចែក​រំលែក​រឿង​របស់​ពួក​គេ​ផង​ដែរ៕

 

Hits: 14

Leave a Reply