បុរសម្នាក់ខឹងម្តាយមិនអោយលុយទិញថ្នាំ យកភ្លើងដុតផ្ទះឡើង…

Posted on

ព្រៃវែង ៖ បុរស​ម្នាក់​​ខឹងសុំលុយម្តាយមិនបាន ក៏ទៅយកភ្លើងមកដុតផ្ទះឆេះ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុង​ភូមិ៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។
ជនបង្ក​ឈ្មោះ លឹម សីហា ហៅ កែវ សីហា ភេទ​ប្រុស អាយុ ៣២ឆ្នាំ មាន​ម្តាយ​ឈ្មោះ លឹម ក្រិច អាយុ ៦៣ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យជាមនុស្សញៀនថ្នាំ ហើយខឹងម្តាយមិនអោយលុយទិញថ្នាំ ទើបទៅដុតផ្ទះបែបនេះ៕

Hits: 19

Leave a Reply