សូមចែករំលែកអោយម្តាយទារកបានដឹងផង ផលអាក្រកនៃ អាចម៍ក្របីនៅលេីក្បាលទារក

Posted on

អាចម៍ក្របីនៅលេីក្បាល!!!

ទារកមិនត្រូវបានម្តាយហ៊ានប៉ះពាល់នៅតំបន់បង្ហេីយនោះទេ រិតតែមិនហ៊ានកក់សាប៊ូនៅបរិវេណនោះទៀត ព្រោះខ្លាចប៉ះពាល់ខួរក្បាលកូន។ ក៏ប៉ុន្តែបែរជាហ៊ានយកប្រេងកូឡាដោយមិនដឹងថាមានជាតិអ្វីខ្លះមកបំពកនៅលេីបង្ហេីយនោះ​ ទាំងមិនដឹងថាសារជាតិនោះអាចជ្រាបចូលដល់ខួរក្បាលកូន ឬអាចធ្វេីអោយខូចកោសិការប្រសាទកូនដែលអាច អោយកូនល្ងង់ទៅថ្ងៃក្រោយ ឬបណ្តាលអោយមានជាអាចម៍ក្របីដែលធ្វេីអោយកូននឹងរមាស់ក្បាលទៅជាយំ កាចខ្លាំងក៏មាន។​ នេះគ្រាន់តែជាមូលហេតុចំបងមួយដែលខ្មែរយេីងតែងតែអនុវត្តប្រចាំថ្ងៃខុសទាំងមិនដឹងខ្លួន។

** ចំណាំ: ដោយគ្រាន់តែមូលហេតុក្លិនក្រអូប ឬអោយកូនដកដង្ហេីមស្រួល ទារកមិនចាំបាច់ត្រូវការប្រេងកូលាមកលាបលេីក្បាលនោះទេ។ **

ប្រភព: វេជ្ជ. ប៉ែន កក្កដា, ឯកទេសរោគកុមារ និងទារក

Hits: 85

Leave a Reply